ផ្នែកភាសាកុំព្យូទ័រ

អ្នកប្រហែលជាធ្លាប់បានលឺអំពី ការសរសេរកម្មវិធីផ្នែកទន់ សំរាប់ដំណើរការ ក្នុងប្រព័ន្ធកុំព្យូទ័រ ។​ យើងទាំងអស់គ្នាត្រូវដឹងថា កុំព្យូទ័រមានសម្ថតភាពខ្ពស់​ក្នុងការគណនា ហើយវាអាចទទួលការបង្រៀនពីមនុស្ស​ អំពី​របៀប​ពិចារណា ឬដោះស្រាយចំណោទផ្សេងៗ ។ ការបង្រៀនកុំព្យូទ័រ ធ្វើឡើងតាមរយះការផ្តល់ បញ្ជាលំអិត (Clear Instruction) អំពីវិធីសាស្រ្តក្នុងការគិត និយាយរួមបើយើងផ្តល់បញ្ជាយ៉ាងណា វាអនុវត្តន៏តាមដោយគ្មានការតវាអ្វីទាំងអស់​ ។

ជាធម្មតាកុំព្យូទ័រស្គាល់តែប្រព័ន្ធគោលពីរប៉ុណ្ណោះ​ (Binary)​1) ដូច្នេះតំរូវអោយអ្នកសរសេរកម្មវិធី ប្រឈមមុខនិងការងារពិបាកមែនទែន ដោយត្រូវសរសេរបញ្ជាតាមរយៈប្រព័ន្ធគោលពីរនេះ ។

កុំ​អាល​រត់​ទៅ​ណា​ នេះ​ជា​រឿង​ក្នុង​អតីតកាល​ ខ្ញុំ​រំលឹក​ទុក​ជា​អនុស្សារីយ៍ ឥឡូវ​នេះ​បច្ចែកវិទ្យា​មានការវិវឌ្ឈន៍​យ៉ាងឆាប់រហ័ស​ អ្នកស្ទើរតែអាចប្រើប្រាស់ភាសាអង់គ្លេស​ សរសេរបញ្ជារ​សំរាប់​អោយ​កុំព្យូទ័រ​យល់ គេហៅវាថាភាសាកុំព្យូទ័រកំរិតខ្ពស់​ (High Level Language) ។ ភាសា​កំរិតខ្ពស់​របស់​កុំព្យូទ័រ​ងាយស្រួលរៀន​ជាង​ភាសាកំរិតទាប (Low Level Language) ។

មូលដ្ឋានគ្រឹះ

មុននឹងចូលសមរភូមិអ្នកគួរតែត្រៀមលក្ខណះបន្តិចសិនមែនទេ ? 8-)​ អេ!​អាក្តាម ម្តេចក៏ហ្អែងសាំញាំម្លេះ ? និយាយអញ្ចឹងក៏បានបើក្តាមទៅហើយ LOL

នៅក្នុងចំនុចនេះខ្ញុំចង់ផ្តោតខ្លាំងទៅលើការបណ្តុះគំនិតគ្រឺះ សំរាប់អ្នកដែលមានជំនឿលើអាក្តាម វាមិនខុសពីការសាងសង់សំណង់អាគារនោះទេ តែកាលណាគ្រឺះអន់ហើយចាំមើលវាឡើងបានប៉ុន្មានជាន់ ? តែខ្ញុំក៏មិនបង្ខំដែរ​បើសិនជា​មិត្តអ្នកអាន​ចង់មាន​មូលដ្ឋានគ្រឺះមាំ​បន្តិចសិន​ ចូរអាន​អត្ថបទលំអិត​នៅទីនេះ

រៀនភាសាកុំព្យូទ័រ

អូ!ឥឡូវនេះ​អ្នកមានមូលដ្ឋានគ្រឹះ​ព្រមទាំងអារម្មណ៏ល្អ​សំរាប់អានរឿងភាគ របស់អាក្តាមបន្តរទៀត ។ អរគុណច្រើនខ្ញុំមិនចង់ដណ្តើមការងារជាអ្នកនិពន្ធស្អីទេ គ្រាន់តែគិតថា​សរសេរអត្ថបទខ្លះ​សំរាប់​អ្នក​ដែល​មាន​និស្ស័យ​​ អានគ្រាន់រំលែកបទពិសោធន៏ ។

ជាបន្តរសូមជ្រើសរើសគោលដៅរបស់អ្នកពីតារាងភាសាដែលអាក្តាមអាចនិយាយបានខ្លះៗដូចតទៅ៖

ភាសាពិពណ៏នា
C# 2.0អត្ថបទសិក្សាពីវិធីសរសេរកម្មវីធីដោយប្រើភាសា C#​ ក្នុង​បន្តុំការងារ .Net Framework 2.0
PHP 4.xអត្ថបទសិក្សាពីវិធីសរសេរកម្មវីធីដោយប្រើភាសា PHP​ សំរាប់បង្កើតគេហទំព័រឆ្លាត
JAVA 5,6អត្ថបទសិក្សាពីវិធីសរសេរកម្មវីធីដោយប្រើភាសា JAVA​ ក្នុង​បន្តុំកំណែទី​​ ៥ ៦

ឧទាហរណ៏ក្នុងជីវិតពិត

សូមចំណាំថាវិធីសាស្រ្ត និងដំណោះស្រាយដែលមានក្នុងគេហទំព័រនេះ មិនមែនសុទ្ធតែជាគំនិតផ្ទាល់របស់ខ្ញុំឡើយ តែជាបទពិសោធន៏ដែលទទួលបានជោគជ័យ ហើយអ្នកក៏អាចអនុវត្តន៍តាម ដោយទទួលខុសត្រូវរាល់កំហុសឆ្គងដោយខ្លួនអ្នកផ្ទាល់ ។

មុននឹងធ្វើការសំរេចចិត្តធ្វើអ្វីមួយ អ្នកគួរតែ​ទទួលបានព័ត៌មាន​ដែលអាចជួយក្នុងការសំរេចចិត្ត ។ ដូចគ្នា​បើសិនជាមិនដឹងថា​រៀនហើយអាចយកទៅធ្វើអ្វីបាន ដូចជាមិនល្អសោះ ។

ខាងក្រោមនេះ ជាការប្រើប្រាស់ភាសាកុំព្យូទ័រ ដើម្បីសំរួលដល់ការងារជាក់ស្តែងមួយចំនួន​៖

1) គឺមានធាតុតែពីរ លេខ ០ និង ១


 
 
Recent changes RSS feed Creative Commons License Donate Powered by PHP Valid XHTML 1.0 Valid CSS Driven by DokuWiki