ហេតុអ្វី អាក្តាម?
ជាធម្មតាខ្ញុំចូលចិត្តការងារជាអ្នកសរសេរកម្មវិធីផ្នែកទន់ ជាអកុសល់ខ្ញុំពុំបានចូលរៀនត្រឹមត្រូវដូចគេដូចឯងឡើយ ។ ដំណើរក្តាមជាអ្វីដែលខ្ញុំយកមកធៀបវិធីដែលខ្ញុំរៀនភាសាកុំព្យូទ័រ ។ វាមិនពិបាកក្នុងការស្វែងយល់នោះទេ តែវាក៏មិនជាស្រួលប៉ុន្មានដែរ ទោះជាយ៉ាងណាមានពាក្យមួយថា “ព្យាយាមគង់បានសំរេច ។ វាជាការពិបាកមួយដែលខ្ញុំបានឆ្លងកាត់ ហើយខ្ញុំរីករាយនឹងលទ្ធផលត្រលប់ប្រកបដោយផ្លែផ្កា ។
មូលហេតុ គឺជាការចែករំលែក
សំរាប់អ្នកដែលមានប្រព័ន្ធចង់ចាំ និង កំរិតប្រាជ្ញាខ្ពស់ពីកំណើតវាជាបច្ច័យមួយដ៏ល្អសំរាប់ជំនួយក្នុងការសិក្សាស្វែងយល់ ។ ចំពោះខ្លួនខ្ញុំៗគិតថាខ្ញុំខ្វះខាតភាពអំអោយផលទាំងនេះ “មិនមែនអត់ទាំងស្រុងទេ
” វាជាការដ៏ល្អដែលខ្ញុំបានទទួលពី Internet អ្វីដែលខ្ញុំរៀនចេះគឺថា “ខ្ញុំមិនមែនជាមនុស្សតែម្នាក់ដែលកំពុងជួប ឫបានដោះស្រាយបញ្ហាមួយនោះទេ” ។ ជាការពិតណាស់ហើយច្រើនជាងម្តងដែលខ្ញុំបានទទួលដំណោះស្រាយដែលធ្លាប់ទទួលជោគជ័យលើបញ្ហា ។

